កិច្ចប្រជុំដោះសា្រយបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ៥គ្រួសារ ជាមួយក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខ័លឈ័រគ្រុប

ថ្ងៃសុក្រ ទី ៥ មីនា ២០២១​
8

កោះកុង៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយមានការអនុញ្ញាត និងណែនាំពីលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំដោះសា្រយបញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ៥គ្រួសារ (១. យេង ខុំ ភេទស្រី ២. យេង ខា ភេទស្រី ៣. ហ៊ុន ប៊ុនផន ភេទប្រុស ៤. លៀន មឿង ភេទស្រី និង៥. សុះ ស៊ុលគីភ្លី ភេទប្រុស) ជាមួយលោក ហេង ហ៊ុយ ម្ចាស់ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខ័លឈ័រគ្រុប ស្ថិតនៅឃុំជីខលើ និងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។

សូមជម្រាបផងដែរថា កិច្ចប្រជុំនេះគឺ ដើម្បីប្រមូលព័ត៌មានបន្ថែម អំពីមូលហេតុ នៃបញ្ហាទំនាស់ដីធ្លីនេះពីភាគីប្រជាពលរដ្ឋទាំង៥គ្រួសារ និងលោក ហេង ហ៊ុយ។ បន្ទាប់ពីកិច្ចប្រជុំប្រមូលព័ត៌មានបន្ថែមនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត នឹង រៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីគោរពស្នើសុំអនុសាសន៍ដឹកនាំបន្តទៀត៕

ចែករំលែក

បញ្ចេញយោបល់