លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ និស្សិតកម្ពុជា ត្រៀមចេញទៅក្រៅប្រទេស នឹងទទួលបានការចាក់ថ្នាំវ៉ាក់សាំងដោយឥតគិតថ្លៃ

ថ្ងៃព្រហស្បតិ៍ ទី ៤ មីនា ២០២១​
29

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នឹងផ្តល់អាទិភាពជូនដល់និស្សិតកម្ពុជា ដែលចាំចាច់ត្រៀមត្រូវចេញទៅសិក្សានៅប្រទេសចិន អោយទទួលបានការចាក់ថ្នាំវ៉ាក់សាំង ដោយឥតគិតថ្លៃ និងឈរឈរលើគោលការណ៍ស្ម័គ្រចិត្ត។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាស លោក និងភរិយា អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបន្តថា ថ្នាំវ៉ាក់សាំងមានពីរប្រភេទ រួមមាន ស៊ីណូហ្វាម និងអាស្ត្រាហ្សេនីកា សម្រាប់ចាក់ជូននិស្សិតទាំងអស់ដែលត្រូវចេញទៅសិក្សានៅប្រទេសចិន ដែលមានអមជាមួយនឹងប័ណ្ណវ៉ាក់សាំងដែលចេញទទួលស្គាល់ដោយក្រសួងសុខាភិបាលកម្ពុជា។ លោក បានបញ្ជាក់បន្ថែមថា ថ្នាំវ៉ាក់សាំងទាំងពីរប្រភេទនោះ នឹងប្រើប្រាស់ទៅតាមវ័យអាយុមនុស្សដែលមានការកំណត់ដោយក្រុមគ្រូពេទ្យជំនាញ៕

ចែករំលែក

បញ្ចេញយោបល់