អភិបាលខេត្តកំពត ដឹកនាំមន្ត្រីរាជការចូលរួមពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ បងប្រុសរបស់លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល

ថ្ងៃពុធ ទី ៣ មីនា ២០២១​
11

កំពត៖ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមពិធីបុណ្យទក្ខិណានុបទានគម្រប់ ៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសពលោកឧត្ដមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ត្រូវជាបងប្រុសបង្កើត លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅគេហដ្ឋាននៃសព ភូមិស្រះ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត បាននាំយកនូវបច្ច័យចំនួន ១៣,២៤៥,០០០៛ ដែលជាថវិការបស់លោកផ្ទាល់ រួមទាំងថ្នាក់ដឹកនាំខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ មន្ត្រីរាជការសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីរាជការចំណុះរដ្ឋបាលក្រុង ស្រុក នៃខេត្តកំពតទាំងមូល សម្រាប់ចូលបុណ្យដល់គ្រួសារនៃសព ព្រមទាំងឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធសពលោកឧត្តម សេនីយ៍ត្រី ប្រាក់ ប៊ុនណុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក

បញ្ចេញយោបល់