រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឱ្យអ្នកដែលមានការពាក់ព័ន្ធនឹងស្រ្តីជនជាតិវៀតណាមចំនួន២នាក់ដែលមានជំងឺកូវីដ-១៩មកធ្វើតេស្តឱ្យបានទាន់ពេលវេលា

ថ្ងៃពុធ ទី ៣ មីនា ២០២១​
11

ស្វាយរៀង៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ ក្នុងខេត្តស្វាយរៀង លើអ្នកដំណើរជនជាតិវៀតណាមចំនួន២នាក់ ដែលមានអាយុ ២៨ឆ្នាំ និង២៧ឆ្នាំ មានអាសយដ្ឋាននៅខណ្ឌចំការមន រាជធានីភ្នំពេញ និងបានធ្វើដំណើរពីរាជធានីភ្នំពេញ ទៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្នុងគោលបំណងឆ្លងដែនទៅប្រទេសវៀតណាម ប៉ុន្តែដោយសារពុំមានឯកសារគ្រប់គ្រាន់ ទើបមន្រ្តីប្រចាំការនៅច្រកទ្វារ ពុំអនុញ្ញាតឱ្យឆ្លងដែននោះទេ ទើបស្រ្តីទាំងពីររូបខាងលើ បានមកស្នាក់នៅសណ្ឋាគារ ហេង ហេង សិរីរ័ត្ន។

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

ចែករំលែក

បញ្ចេញយោបល់