រដ្ឋបាលខេត្តកំពង់ចាម៖ ជនជាតិចិននិងកម្មករសំណង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈចំនួន៥៥នាក់ និងប្រជាពលរដ្ឋដែលបានចូលរួមមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ចំនួន២៩២នាក់គឺអវិជ្ជមានមេរោគកូវីដ-១៩

ថ្ងៃចន្ទ ទី ១ មីនា ២០២១​
9

កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសពត៌័មាន ស្តីពីលទ្ធផលបញ្ជាក់ថា អវិជ្ជមានមេរោគកូវីដ-១៩ នៃការពិនិត្យសំណាក របស់ជនជាតិចិននិង កម្មករសំណង់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈក្រុងកំពង់ចាម ចំនួន៥៥នាក់ និង ប្រជាពលរដ្ឋដែលបានចូលរួមមង្គលការនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ចំនួន២៩២នាក់ ដែលចេញដោយវិទ្យាស្ថានប៉ាស្ទរ័កម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១៕

ចែករំលែក

បញ្ចេញយោបល់