អភិបាលរងខេត្តកោះកុង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ វិស័យសាធារណការ និងដឹកជញ្ជូន

ថ្ងៃសៅរ៍ ទី ២៧ កុម្ភៈ ២០២១​
19

កោះកុង៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ វិស័យសាធារណការ និងដឹកជញ្ជូន ដែលកិច្ចប្រជុំផ្តោតសំខាន់លើចំណុចសំខាន់៣ រួមមាន ៖
១. ការផ្តល់មន្ត្រីសម្រាប់មកផ្តល់សេវាក្នុងអង្គភាពច្រកចេញចូលតែមួយ
២. ពាក់ព័ន្ធនឹងតួនាទី នៅក្នុងកំណត់បង្ហាញរឿងឯកសាររបស់អង្គភាពច្រកចេញចូលតែមួយ
៣. ការត្រៀមរៀបចំទីកន្លែងសម្រាប់ផ្តល់សេវាផ្នែកដឹកជញ្ជូនផ្លូវគោក។

ជាលទ្ធផលមន្ទីរជំនាញ ត្រូវទទួលខុសត្រូវលើការផ្តល់សេវាវិស័យសាធារណការ និងដឹកជញ្ជូន អោយបានល្អប្រសើរ និងស្របតាមតួនាទី នៅក្នុងកំណត់បង្ហាញរឿងឯកសារផ្តល់អាទិភាពជូនប្រធានមន្ទីរ ក្នុងការអនុញ្ញាតឱ្យមន្ត្រីរបស់ខ្លួនចុះហត្ថលេខា ហើយទីកន្លែងសម្រាប់ផ្តល់សេវាផ្នែកដឹកជញ្ជូនផ្លូវគោកនោះត្រូវរក្សានៅមន្ទីរសាម៉ី ជាបណ្តោះអាសន្នបើមិនមានអ្វីប្រែប្រួល៕

ចែករំលែក

បញ្ចេញយោបល់