អភិបាលខេត្តកោះកុង បានអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ថ្ងៃព្រហស្បតិ៍ ទី ២៥ កុម្ភៈ ២០២១​
14

កោះកុង៖ លោក មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងឱកាសនេះផងដែរ លោកស្រីអភិបាលខេត្ត បានសំណូមពរឱ្យមន្ត្រីសុខាភិបាល ជម្រុញការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីសុខាភិបាល និងមន្ត្រីនគរបាលទាំងអស់ ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដែលស្របតាមផែនការរួមរបស់រាជរដ្ឋាភិបាល។

លោកស្រី បានបន្តថា វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់ប្រទេសចិន បានចាក់ជូនមន្ត្រីជួរមុខទាំងអស់ និងថ្នាក់ដឹកនាំជាច្រើនកន្លងមក ថ្ងៃនេះជាយុទ្ធនាការ ចាក់ជូនមន្ត្រីសុខាភិបាល និងមន្ត្រីនគរបាលបន្តទៀត ហើយនឹងចាក់ជូនអ្នកពាក់ព័ន្ធនានាបន្ថែមទៀត៕

ចែករំលែក

បញ្ចេញយោបល់