ទោះជាជម្ងឺកូវីដ១៩ កំពុងរាតត្បាតយ៉ាងណាក៏ដោយ ក៏ក្រុមការងារគណបក្សប្រជាជនកម្ពុជានៅតែបន្តសកម្មភាពចុះជួយប្រជាពលរដ្ឋ

ថ្ងៃចន្ទ ទី ២២ កុម្ភៈ ២០២១​
6

ពោធិ៍សាត់៖ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ ទោះជាជម្ងឺកូវីដ១៩ កំពុងរាតត្បាតយ៉ាងណាក៏ដោយ ក៏ក្រុមការងារគណបក្សប្រជាជនកម្ពុជានៅតែបន្តសកម្មភាពចុះជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបន្តទៀត ។

នៅចុងអាទិត្យនេះ ក្រុមការងារចុះជួយស្រុកភ្នំក្រវាញបានរៀបចំពិធីបើកការដ្ឋានជួសជុលកែលម្អផ្លូវគ្រួសក្រហមដែលបានរងខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុងឆ្នាំ ២០២០ កន្លងមកចំនួន ១៧ គម នៅភូមិក្សេតបូរី ឃុំសន្ទ្រែ បន្ទាប់មកក៏បានបន្តចុះពិនិត្យការដ្ឋានសាងសង់ទំនប់បង្ហៀរ ប្រព័ន្ធធារាសាស្រ្ត នៅភូមិប៉ែន ឃុំលាច និងចុងក្រោយបន្តទៅពិនិត្យការដ្ឋានរៀបចំពហុកីឡាដ្ឋានស្រុកភ្នំក្រវាញដែលជិតរួចរាល់ជាស្ថាពរ នៅបរិវេណការិយាល័យអប់រំ យុវជននិងកីឡា ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ៕

ចែករំលែក

បញ្ចេញយោបល់