កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធដល់កម្មាភិបាលយុទ្ធជន

ថ្ងៃចន្ទ ទី ២២ កុម្ភៈ ២០២១​
3

កោះកុង៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជន ក្នុងខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធដល់កម្មាភិបាលយុទ្ធជន ដែលបានពលីជីវិតចំនួន ៤៤៧សព ក្នុងសម័យសង្គ្រាមចាប់ពីឆ្នាំ១៩៧៩ ដល់ចុងឆ្នាំ១៩៩៨ និងបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ជួសជុលទីលានផ្លូវយុទ្ធជន ខេត្តកោះកុង៕

ចែករំលែក

បញ្ចេញយោបល់