លោក​ សាយ ​សំអាល់ បានអញ្ជើញ​ជាអធិប​តីក្នុង​ពិធីប្រកាស​ដាក់​ឱ្យដំណើរ​ការជា​ផ្លូវ​​ការនូវ​កា​រអនុវត្ត​គម្រោងកំ​ណែទម្រង់​អភិបាលកិច្ច​បរិស្ថាន

ថ្ងៃពុធ ទី ១២ តុលា ២០១៦​
125

លោក សាយ សំអាល់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការអនុវត្តគម្រោងកំណែទម្រង់អភិបាលកិច្ចបរិស្ថាន ដែលជាគម្រោងពង្រឹងសមត្ថភាពស្ថាប័នរបស់ក្រសួងបរិស្ថាន។ ដោយមានការជួយឧបត្ថម្ភជាថវិកានិងគាំទ្រផ្នែកបច្ចេកទេសពីសំណាក់ដៃគូអភិវឌ្ឍន៍ ក្រោមការសម្របសម្រួលរបស់អង្គការ UNDP ប្រចាំកម្ពុជា គម្រោងនេះបានផ្តោតជាចម្បងលើគោលដៅចំនួនបីគឺ ១.ការធ្វើទំនើបកម្មក្រសួងបរិស្ថាន ២.ការបង្កើតក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង៣.ការរៀបចំក្រមបរិស្ថាន ដើម្បីរួមចំណែកដល់ការពង្រឹងប្រសិទ្ធភាពការងារក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាពរបស់ប្រជាជនកម្ពុជាគ្រប់ៗរូបនិងគ្រប់ៗជំនាន់។

លោក សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងបរិស្ថានបានកំណត់បំណងយុទ្ធសាស្រ្ត ចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួនយ៉ាងជាក់លាក់នៅ ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភានេះ ដោយអនុលោមតាមកម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ និងមតិណែនាំរបស់លោកនាយករដ្ឋមន្រ្តី ក្នុងសម័យប្រជុំពេញអង្គលើកទី១របស់គណៈរដ្ឋមន្រ្តី។

 

លោក សាយ សំអាល់ ក៏បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមសហការ ដើម្បីភាពប្រសើរឡើងនៃអភិបាលកិច្ចបរិស្ថាន ដោយត្រូវខិតខំអនុវត្តឲ្យបានជោគជ័យ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន។ លោកបានសម្ដែងនូវការកោតសរសើរចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកដល់កិច្ចគាំពារជីវភាពមន្រ្តីរាជការ ការកែសម្រួលមុខងាររចនាសម្ព័ន្ធគ្រប់គ្រង ការពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីរាជការ ការពង្រឹងរបៀបរបបការងាររដ្ឋបាលនិងហិរញ្ញវត្ថុ ការផ្ទេរកញ្ចប់ថវិកាតាមកម្មវិធីទៅឱ្យអង្គភាពថវិកា ការផ្ទេរមុខងារនិងធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំបង្កើតអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងការរៀបចំក្រមបរិស្ថាន៕

14680603_756908884448235_756891327075240938_n 14657291_756908961114894_8084273507082279027_n 14671238_756909217781535_6382395971780459051_n 14681851_756908897781567_1981790896671575713_n 14591625_756909271114863_7576555948505446347_n 14604833_756909054448218_4357512488222569422_n

ចែករំលែក

បញ្ចេញយោបល់