ថវិកាបេឡាមរណសង្រ្គោះចំនួន ១៦លានរៀល ត្រូវបានប្រគល់ជូនគ្រួសារសមាជិក អតីតយុទ្ធជន ចំនួន ០៤គ្រួសារ ស្ថិតនៅក្នុងស្រុកទឹកផុស និងស្រុករលាប្អៀរ

ថ្ងៃអាទិត្យ ទី ២៤ មករា ២០២១​
14

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត និងលោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត តំណាងលោក ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធទាំងបី បានចុះប្រគល់ថវិកា បេឡាមរណ សង្គ្រោះ ចំនួន ១៦,០០០,០០០ រៀល ដែលជាអំណោយដ៏ថ្លៃថ្លា របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលិខិតចូលរួមមរណទុក្ខ ជូនដល់៖

លោកស្រី សយ ថា ត្រូវជាកូនរបស់សព ឈ្មោះ សយ ស៊ុនអតីតគ្រួសារយោធិន ( គ្រួសារពលី) ID (SA90001597) ទទួលមរណភាព នៅភូមិស្រែរបង ឃុំជៀប ស្រុកទឹកផុស

លោកស្រី ជុំ លាប ត្រូវជាប្រពន្ធរបស់សព ឈ្មោះ ផៃ ភឺន អតីតយោធិន ( និវត្តជន ) ID (RA11002289) ទទួលមរណភាព នៅភូមិពារាំង ឃុំចោងម៉ោង ស្រុកទឹកផុស

លោកស្រី សេក សាម៉ាណ ត្រូវជាប្រពន្ធរបស់សព ឈ្មោះ ម៉ៅ យឿន អតីតយោធិន (ជនពិការ ) ID (HA86000910) ទទួលមរណភាព នៅភូមិត្រពាំងជុំ ឃុំចោងម៉ោង ស្រុកទឹកផុស

លោកស្រី ប៊ុត សំអុល ត្រូវជាប្រពន្ធរបស់សព ឈ្មោះ តូច យ៉ាន អតីតយោធិន ( ជនពិការ ) ID (HA88001227) ទទួលមរណភាព នៅភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ។

ជាចុងបញ្ចប់ ក្រុមគ្រួសារនៃសពបានថ្លែងនូវអំណរ អរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថ្នាក់ដឹកនាំ សូមគោរពជូនពរ ជួបប្រទះនូវពុទ្ធពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និង សូមគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដឹកនាំ ប្រទេសជាតិ ឱ្យមានសុខសន្តិភាព និង មានការរីកចម្រើន គ្រប់វិស័យ ជានិច្ចនិរន្តរ៍តរៀងទៅថ្ងៃអនាគត ៕

ចែករំលែក

បញ្ចេញយោបល់