អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញចុះជួបសំណេះសំណាលនិងចែកអំណោយជូនប្រជាពលរដ្ឋនៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្ត កោះកុង

ថ្ងៃអាទិត្យ ទី ២៤ មករា ២០២១​
7

កោះកុង៖ ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះ ជួប សំណេះ សំណាល និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ជូនប្រជា ពលរដ្ឋ នៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្ត កោះកុង។

ក្នុងឱកាសនោះដែរ លោកស្រីអភិបាលខេត្ត ស្នើអោយពូមីងបងប្អូនប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពឲ្យបានល្អ ស្របពេលដែលអាកាសធាតុចុះត្រជាក់។

ស្របពេលនោះដែរ លោកស្រីអភិបាលខេត្ត បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តជាប្រចាំតាមនូវវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសហគមន៍គ្មានការចម្លងជម្ងឺកូវីដ។

លោកស្រីបញ្ជាក់ថា អំណោយទាំងនេះទោះតិចតួចក្តី ជាការចែករំលែកជាមួយបងប្អូនប្រជាពករដ្ឋ។
ម្យ៉ាងវិញទៀតបើសិនជាបងប្អូនមានបញ្ហាសុខភាពប្រញាប់ទៅពិនិត្យសុខភាព បើសិនជាមានសុខភាពល្អបងប្អូនពិតជាអាចរកចំណូលជួយគ្រួសារបាន បើសុខភាពមិនល្អនាំឲ្យជីវភាពកាន់តែលំបាក ទោះជាយ៉ាងណាក្តីសូមបងប្អូនពូមីង មេត្តាផ្តល់ព័ត៌មានអំពីអ្វីដែលកើតមានឡើងក្នុងសហគមន៍ ដើម្បីឲ្យអាជ្ញាធរអាចអន្តរាគមន៍ និងដោះស្រាយបានទាន់ពេលវេលា៕

ចែករំលែក

បញ្ចេញយោបល់