អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល និងចែកសម្ភារសិក្សាមួយចំនួន ជូនសិស្សានុសិស្ស

ថ្ងៃអាទិត្យ ទី ២៤ មករា ២០២១​
10

កោះកុង៖ ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល និងចែកសៀវភៅ ប៊ិច និងសម្ភារសិក្សាមួយចំនួន ជូនសិស្សានុសិស្ស នៅភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្ត កោះកុង។

លោកស្រីអភិបាលខេត្ត សូមអោយប្អូនៗទាំងអស់យកចិត្តទុកដាក់សិក្សា ដោយស្តាប់លោកគ្រូ អ្នកគ្រូ ត្រូវធ្វើជាមិត្តល្អ សិស្សល្អ និងកូនល្អ ដើម្បីឲ្យអនាគតទទួលបានការងារល្អ ជួយសង្គមជាតិ និងគ្រួសារ។ ត្រូវចេះជួយយកអសារមិត្តភ័ក្តិ ជួយកិច្ចការឪពុកម្តាយ និងសហគមន៍ ជាមួយគ្នានេះផងដែរសូមលោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្សទាំងអស់ ថែរក្សាអនាម័យ និងសុខភាពឲ្យបានល្អប្រសើរ ជាពិសេសចូលរួមការពារជំងឺកូវីដ-១៩ កឲ្យរីករាលដាលនៅក្នុងសហគមន៍របស់យើង៕

ចែករំលែក

បញ្ចេញយោបល់