ទស្សនវិភាគ៖ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ !

ថ្ងៃចន្ទ ទី ៦ មីនា ២០១៧​
509

ប្រជាជនកម្ពុជាទូទាំងប្រទេស បានដឹងលឺទាំងអស់គ្នាថា កាលពីឆ្នាំ ១៩៥៩ ដោយ​សារ​​អូសទាញសម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ មិនបានតាមមហិច្ឆតានយោបាយរបស់ខ្លួន សម សារី បានកើតគំនិតសងសឹក និងព្យាបាទសម្តេចព្រះនរោត្តម សីហនុ ដោយបានផ្ញើកញ្ចប់​វត្ថុអនុស្សាវរីយ៍មួយមកថ្វាយព្រះមហាក្សត្រីយ៍ ស៊ីសុវត្ថិ កុសុមៈនារីរតន៍ ដែលត្រូវជាព្រះមាតារបស់សម្តេចព្រះនរោត្តម សីហនុ ដោយនៅក្នុងកញ្ចប់នោះមានបង្កប់គ្រាប់បែកដៃផង ។

ពេលនោះ មានមន្ត្រីរាជវាំងមួយរូប បានមកទទួលយកកញ្ចប់នោះ  ហើយគ្រាប់បែកក៏បានផ្ទុះសម្លាប់មន្ត្រីរាជវាំងនោះទៅ ។ បន្ទាប់ ពីបែកការណ៍ សម សារី ក៏បានរត់ភៀសខ្លួនទៅទីក្រុងព្រៃនគរ( សព្វថ្ងៃឈ្មោះទីក្រុងហូជីមិញ) ហើយបានចូលសញ្ជាតិជាវៀតណាម ឈ្មោះ ង្វៀង យ៉ាំង សាមទៀតផង រស់នៅទីនោះរហូតដល់ស្លាប់ ។

សម សារី ត្រូវបានសម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា ដាក់ឈ្មោះឱ្យជាជនក្បត់ជាតិតាំងពីពេលនោះមក ហើយបានមានចម្រៀងមួយបទសម្រាប់ឱ្យសិស្សានុសិស្សច្រៀងជាប្រចាំថ្ងៃ ដែលមានខ្លឹមសារ ថា៖ «សារីឆ្កែខ្ញុំ មិនតូចមិនធំ រាងទ្រើសជាងឆ្មាត្រចៀក​កញ្ច្រឺប    កន្ទុយដូចស្វា បានស៊ីឆ្អែតកាលណា បែរខាំម្ចាស់វិញ»

សម សារី មានកូនប្រុសម្នាក់ឈ្មោះ សម រង្សី កើតនៅឆ្នាំ ១៩៤៩ ។ ដោយសារ ឳពុកជាជនក្បត់ជាតិ ហើយភៀសខ្លួនទៅរស់នៅប្រទេសវៀតណាម សម រង្ស៊ី មិនសូវបានរស់នៅស្រុកខ្មែរទេ គឺរស់នៅឯស្រុកបារាំងច្រើនជាង មិនសូវជាដឹងសុខទុក្ខ ការលំបាករបស់ប្រជាជនស្រុក​ស្រែចំការ អ្នកក្រីក្រប៉ុន្មានទេ ព្រោះជាវណ្ណៈអភិជនតាំងពីកំណើតមក។

ដូច្នេះហើយ បានជាតាំងពីចូលស្រុកធ្វើនយោបាយមក សម រង្ស៊ី ផ្អែកលើសតិអារម្មណ៍កំហឹងគុំគួនសងសឹកជាមូលដ្ឋាន ហើយមានមោទនភាពបុគ្គលហួសហេតុ គ្មាននរណាប្រៀបនឹងខ្លួនបាន។ ចរឹតនេះ មិនខុសប្លែកពី សម សារី ជាឳពុកនោះទេ ។ កាលនៅសម័យសម្តេច ព្រះនរោត្តម សីហនុ សម សារី ក្រទ្បុកសម្តេចឡើងវិលក្បុង ។ ឥទ្បូវនៅសម័យសម្តេចតេជោហ៊ុន សែន សម រង្ស៊ី ក្រទ្បុក ក៏មិនស្ទើរដែរទេដូចប្រជាជនបានឃើញ ដឹងលឺស្រាប់ហើយ ។

ហេតុនេះហើយបានជា ឪពុក( សម សារី) និង កូន (សម រង្ស៊ី) មានចរឹត ចិត្តគំនិត និងសកម្ម​ភាពអនាធិបតេយ្យ ដូចគ្នាបេះបិទ ដែលនេះហើយហៅថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់នោះ​៕

ចែករំលែក

បញ្ចេញយោបល់