ពិធីប្រកាសក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ស្រុកសាមគ្គីមានជ័យ

ថ្ងៃចន្ទ ទី ១៨ មករា ២០២១​
13

កំពង់ឆ្នាំង៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ មានរៀបចំពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សស្រុក ក្រុមការងារយុវជនគណបក្សឃុំទាំង៩ និងវិទ្យាល័យចំនួន២ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក សៀត គឹមលៀង សមាជិកយុវជនគណបក្សថ្នាក់កណ្ដាលនិង ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ពៅ ស៊ីថា លោក ឈឹម ទីម ក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ លោក វន ស៊ីផា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យ លោកអនុប្រធានគណបក្សស្រុក និង ប្រធានគណបក្សឃុំទាំង៩ក្នុងស្រុកសាមគ្គីមានជ័យចូលរួមផងដែរ។

លោក កេត សំអាន ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាស្រុកសាមគ្គីមានជ័យតំណាងក្រុមយុវជនទាំង៦៦រូប ទើបនិងតែងតាំងថ្មីបានធ្វើការប្តេជ្ញាចិត្តដូចតទៅៈ ស្មោះត្រង់ចំពោះឧត្តមគតិគណបក្ស អនុវត្តអោយបានត្រឹមត្រូវតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងព្រមទាំងកម្មវិធី គោលនយោបាយរបស់គណបក្សដោយអនុវត្តអោយបានត្រឹមត្រូវនូវតួនាទីរបស់ខ្លួន ក្នុងនាមជាជំនួយការអោយគណបក្សលើការងារបំផុសចលនាយុវជនអោយគាំទ្រគណបក្សប្រឆាំងដាច់ខាតរាល់ឧបាយកលរបស់ពួកប្រឆាំងទាំងក្នុងនិងក្រៅប្រទេស។

លោក សៀត គឹមលៀង ក៏បានផ្តាំផ្ញើអោយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកសាមគ្គីមានជ័យ ទើបតែងតាំងថ្មីត្រូវបន្តខិតខំបំពេញមុខនាទីការងារយុវជនគណបក្ស ធ្វើយ៉ាងណាបំផុស អប់រំឲ្យប្រជាពលរដ្ឋ មានជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន និងកំពុងដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសត្រូវថែរក្សា ការពារ និងពង្រីកបន្ថែមនូវរាល់សមិទ្ធផលរូបវន្ត និងការរីកចម្រើនក្នុងសង្គមជាតិ និងនៅមូលដ្ឋាន ស្រុក ឃុំ ភូមិ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ ៕

ចែករំលែក

បញ្ចេញយោបល់