ពិធីជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំជើងគ្រាវ និងផ្តល់សម្ភារៈការពារពីជំងឺកូវីដ១៩

ថ្ងៃចន្ទ ទី ១៨ មករា ២០២១​
7

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោក អ៊ុក ពញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជើងគ្រាវ បានជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំជើងគ្រាវ ព្រមទាំងបាននាំយកសម្ភារៈប្រើប្រាស់មាន ម៉ាស អាកុល សាប៊ូក្រអូប អាវ អង្ករ និងថវិកាមួយចំនួន សម្រាប់ជូនរដ្ឋបាលឃុំប្រើប្រាស់ជាប្រយោជន៍ក្នុងមូលដ្ឋានឃុំ ព្រមទាំងបានផ្តល់ក្រដាស់ស្ទីកឃ័រផ្សព្វផ្សាយពីកូវីដ១៩ផងដែរ។

ការចុះជួបសំណេះសំណាលនេះមានការចូលរួមពីលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក សេង វិចិត្រ អភិបាលរងស្រុក និងអាជ្ញាធរឃុំ ស.ស.យ.ក.ស្រុក ចូលរួមផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់