កំពត៖ នៅមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពត នៅថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២១ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានដឹកនាំកិច្ចប្រជុំពង្រឹងយន្តការដឹកនាំ និងគ្រប់គ្រងវិស័យអប់រំឥស្លាមកម្ពុជា និងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺCOVID-19 តាមរយៈការអប់រំឥស្លាមនៅតាមមូលដ្ឋានខេត្តកំពត។
សូមជម្រាបផងដែរថា កិច្ចប្រជុំផ្តោយលើគោលបំណងសំខាន់ៗរួមមាន ៖
១- ពង្រឹងយន្តការ និងយុទ្ធសាស្រ្តក្នុងគ្រប់គ្រងការអប់រំឥស្លាមកម្ពុជា
២- ធ្វើបច្ចុប្បន្នកម្ម និងគ្រប់គ្រងទិន្នន័យព័ត៌មានអប់រំឥស្លាមតាមមូលដ្ឋាន
៣- ពង្រឹងដំណើរការសាលារៀនដោយអនុវត្តតាមសេចក្ដីណែនាំលេខ៣០សណន របស់ក្រសួងអប់រំ យុវជន និងកីឡាស្ដីពីការរៀបចំបង្កើតគណៈកម្មការទ្រទ្រង់សាលារៀនបឋមសិក្សា
៤- ផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺCOVID-19តាមរយៈការអប់រំឥស្លាមនៅតាមមូលដ្ឋាន
៥- ពង្រឹងរចនាសម្ព័ន្ធដឹកនាំ ការគ្រប់គ្រងលំហូរការងារ ឋានានុក្រម និងបែបបទរដ្ឋបាល និងរឹតចំណងសាមគ្គីភាពផ្ទៃក្នុងមូលដ្ឋាន៕