ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខគ្រួសារលោក វិន សុឡា ដែលមានគ្រោះថ្នាក់ចរាចរណ៍

ថ្ងៃពុធ ទី ១៣ មករា ២០២១​
3

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង តំណាងលោក អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជើងគ្រាវ បានចុះសួរសុខទុក្ខគ្រួសារលោក វិន សុឡា ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍របួលជើង និងស្លាប់កូន១នាក់ រស់នៅភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងនោះ មានការចូលរួមពីលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សាស្រុក លោក សេង វិចិត្រ អភិបាលរងស្រុក រួមជាមួយអាជ្ញាធរឃុំ ភូមិ ចូលរួមផងដែរ។

សម្ភារដែលបាននាំយកទៅចែកជូននាឱកាសនោះរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី២កេស, ត្រីខ ២យួរ, ទឹកស៊ីអ៊ីវ២យួរ, ទឹកត្រី ២យួរ និងថវិកា ៥០០,០០០រៀល៕

ចែករំលែក

បញ្ចេញយោបល់