រយៈពេល ១១ខែឆ្នាំនេះ ភ្ញៀវទេសចរណ៍បរទេសជិត៤០ម៉ឺននាក់ ទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បានចំណូលជាង ១៨លានដុល្លារអាមេរិក

ថ្ងៃអង្គារ ទី ១ ធ្នូ ២០២០​
23

សៀមរាប៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា នៅរយៈពេល១១ខែ ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសជិត៤០ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរទទួលបានចំណូលជាង១៨លានដុល្លារ។ ដោយឡែកសម្រាប់តែខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេសចំនួន១២៣៥នាក់ ទិញបណ្ណចូលទស្សនារមណីដ្ឋានអង្គរបានចំណូលជាង៥ម៉ឺនដុល្លារ។

ចំណូលជាង១៨លានដុល្លារ ដែលបានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេល១១ខែកន្លងមកនេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជាជិត៨០ម៉ឺនដុល្លារផងដែរដើម្បីទ្រទ្រង់ដំណើរការមន្ទីរពេទ្យនេះ ទាំង៥សាខានៅភ្នំពេញ និងសៀមរាប៕

ចែករំលែក

បញ្ចេញយោបល់