លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ មានមេធាវីអង្គការក្រៅរដ្ឋាភិបាលខ្លះឆ្លៀតរុញឱ្យមានបាតុកម្មកើតឡើង

ថ្ងៃពុធ ទី ២៥ វិច្ឆិកា ២០២០​
19

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកលើកទឹកចិត្តដល់មេធាវីអង្គការក្រៅរដ្ឋាភិបាលឱ្យជួយដល់ជនក្រីក្រដែលត្រូវការជំនួយសេវាច្បាប់ ប៉ុន្តែលោកមិនលើកទឹកចិត្តឱ្យមេធាវីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនតូចនោះធ្វើការញុះញង់ប្រជាពលរដ្ឋឱ្យឡើងមកធ្វើបាតុកម្មនោះឡើយ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោសរុបចំនួន១៥៣នាក់ ដែលពិធីនេះប្រារព្ធនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា លោកបានដឹងថារឿងខ្លះមេធាវីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានព្យាយាមរុញពីបណ្តាខេត្តនានាឱ្យឡើងមកធ្វើបាតុកម្ម ដែលទង្វើទាំងនោះលោកស្នើសុំឱ្យមេធាវីអង្គការក្រៅរដ្ឋាភិបាលទាំងនោះរុញប្រជាជនឱ្យធ្វើសកម្មភាពបែបនេះ៕

ចែករំលែក

បញ្ចេញយោបល់