លោក អ៊ុក រ៉ាប៊ុន អញ្ជើញបើកការដ្ឋានជួសជុលស្ដារឡើងវិញផ្លូវជនបទសម្រាប់ទូទាំងខេត្តពោធិ៍សាត់

ថ្ងៃសុក្រ ទី ២០ វិច្ឆិកា ២០២០​
8

ពោធិ៍សាត់៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញបើកការដ្ឋានជួសជុលស្ដារឡើងវិញផ្លូវជនបទសម្រាប់ទូទាំងខេត្តពោធិ៍សាត់ បន្ទាប់ពីបានទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកថ្មីៗនេះ ដើម្បីតភ្ជាប់ និងកែលម្អផ្លូវឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍បានឡើងវិញ ជាពិសេសសម្រាប់ការដឹកជញ្ជូនកសិផលរបស់ប្រជាកសិករ ស្របតាមការណែនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៃរាជរដ្ឋាភិបាលកម្ពុជា និងផ្លូវអាទិភាពមួយចំនួនទៀតដែលតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ជនបទ។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងក្រុមអ្នកបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ ៕

ចែករំលែក

បញ្ចេញយោបល់