កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះអប់រំផ្សព្វផ្សាយអនុក្រឹត្យថ្មីស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពិការភាព ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍

ថ្ងៃសុក្រ ទី ២០ វិច្ឆិកា ២០២០​
8

ស្វាយរៀង៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គម្រោងសុវត្ថិភាពចរាចរណ៍ និងពិការភាព ដែលគាំទ្រដោយអង្គការ Light for the world មន្ត្រីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះអប់រំផ្សព្វផ្សាយអនុក្រឹត្យថ្មីស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពិការភាព ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ការចុះអប់រំផ្សព្វផ្សាយក្នុងគោលបំណងក្រើនលំឮកដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ គ្រប់មធ្យោយបាយធ្វើដំណើរ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរ ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ គោរពគំនូសសញ្ញា ភ្លើងសញ្ញា អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ ក្នុងនោះដែរក៏បានផ្សព្វផ្សាយអំពីវិធានការ និងការអនាម័យបង្ការជំងឺកូវីដ-១៩ ។
ជាលទ្ធផលនៃសកម្មភាពចុះអប់រំផ្សព្វផ្សាយនេះ មានអ្នកទទួលផលសរុបចំនួន ១១៧ នាក់ ស្រី ៦៣នាក់ បានចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋទូទៅ ស្ថិតនៅភូមិសាលារៀន ភូមិបាសាក់ ឃុំបាសាក់ និងតាមដងផ្លូវ ក្នុងស្រុកស្វាយជ្រំ និងចែកជូននូវសម្ភារមួយចំនួនដូចខាងក្រោម៖
កូនសៀវភៅមូលដ្ឋានគ្រឹះសុវត្ថិភាពចរាចរណ៍ ចំនួន ៦៥ ក្បាល កូនសៀវភៅផលប៉ះពាល់នៃគ្រឿងស្រវឹង ៦៥ ក្បាល ខិតប័ណ្ណពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ១៥០ សន្លឹក ប័ណ្ណអនុក្រឹត្យផាកពិន័យអន្តរការថ្មី ៩០ សន្លឹក បិទស្ទីកគ័រចំណាំងផ្លាតម៉ូតូ ១៥០ សន្លឹក បញ្ញតិស្តីពីឥទ្ធិពលគ្រឿងស្រវឹង ៧០ សន្លឹក និងខិតប័ណ្ណផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ១៥០ សន្លឹក សរុបចំនួន ៧៤០ សន្លឹក បានចែកសាប៊ូសម្រាប់លាងដៃ និងម៉ាស់ ដល់អ្នកចូលរួម និងចែកមួកសុវត្ថិភាពដល់អ្នកចូលរួមដែលឆ្លើយសំណួរបានត្រឹមត្រូវ ។

ចែករំលែក

បញ្ចេញយោបល់