លោក សុខ រស់ និងលោក គឹម សុន ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកគ្រាប់ពូជដំណាំជូន ប្រជាពលរដ្ឋចំនួន ១១២គ្រួសារ

ថ្ងៃសុក្រ ទី ២០ វិច្ឆិកា ២០២០​
11

ស្វាយរៀង៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក សុខ រស់ អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានរួមដំណើរជាមួយលោក គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីចែកគ្រាប់ពូជដំណាំជូនប្រជាពលរដ្ឋចំនួន ១១២គ្រួសារ ស្ថិតនៅវត្តរោទិ៍ ឃុំញរ ស្រុកកំពង់រោទិ៍ ។

ទន្ទឹមនេះ គណៈអធិបតី បានអញ្ជើញចុះពិនិត្យមើលការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ដែលទទួលបានពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លារបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បន្ទាប់ពីទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង កន្លងមក ស្ថិតនៅភូមិកណ្តាល ឃុំត្នោត ស្រុកកំពង់រោទិ៍ និងភូមិសែនត ឃុំចន្ទ្រា ស្រុកចន្ទ្រា និងបានចុះពិនិត្យមើលការដាំដុះបន្លែធម្មជាតិរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិដីក្រហម ឃុំមេសរថក ស្រុកចន្ទ្រា ខេត្តស្វាយរៀង៕

ចែករំលែក

បញ្ចេញយោបល់