លោក ម៉ម ឈឿម កោតសរសើរចំពោះថ្នាក់ដឹកនាំ និងការិយាល័យទាំង៥របស់មន្ទីរ ដែលបានបំពេញការងារតាមជំនាញរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់

ថ្ងៃសុក្រ ទី ២០ វិច្ឆិកា ២០២០​
5

កំពង់ឆ្នាំង÷ លោក ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងការិយាល័យទាំង៥របស់មន្ទីរ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារតាមជំនាញរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។

លោកលើកឡើងបែបនេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយៈពេល៩ខែ ឆ្នាំ២០២០ របស់មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ធ្វើឡើងនាថ្ងៃទី២០ ខែវិឆ្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីអនុប្រធានមន្ទីរ ប្រធានការិយាល័យទាំង០៥របស់មន្ទីរ។

ក្នុងនោះ លោក ម៉ម ឈឿម ក៏បានផ្តាំផ្ញើឱ្យមន្រ្តីជំនាញទាំងអស់ បន្តយកចិត្តទុកដាក់បង្កើនប្រសិទ្ធភាពការងាររបស់ខ្លួនក្នុងវិស័យព័ត៌មានឱ្យបានកាន់តែប្រសើរជាងមុនបន្ថែមទៀត ត្រូវសហការ និងទំនាក់ទំនងគ្នាឱ្យបានល្អ។

នៅក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំមន្ទីរ និង ថ្នាក់ដឹកនាំការិយាល័យបានធ្វើការពិភាក្សាគ្នាលើចំណុចវិជ្ជមាន អវិជ្ជមាន នៃសកម្មភាពងារងារកន្លងមក និងបានដាក់នូវផែនការសកម្មភាពការងារមួយចំនួន ដែលត្រូវអនុវត្តបន្ត ដើម្បីធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាពលើការងារព័ត៌មាន គឺការិយាល័យទាំង៥របស់មន្ទីរត្រូវសហការគ្នាផលិតព័ត៌មាន ដើម្បីទាក់ទាញការទស្សនា ការស្តាប់ពីប្រជាពលរដ្ឋឱ្យបានច្រើនបំផុត៕

ចែករំលែក

បញ្ចេញយោបល់