រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅស្រុកកំពង់ត្រឡាច

ថ្ងៃអង្គារ ទី ២០ តុលា ២០២០​
12

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅសាលាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ាត់ ម៉រ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ ត្រឡាចនិងលោក ហេង ពិទូ អភិបាលរងខេត្ត ដោយ មានការអញ្ជើញចូលរួមពីឯកឧត្តមសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ទីចាត់ការអង្គភាពចំណុះសាលាខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលស្រុក ប្រធានការិយាល័យជុំវិញស្រុក សហគមន៍មូលដ្ឋាន និងអង្គការដៃគូអភិវឌ្ឍន៍នានា។

ប្រធានបទ ដែលត្រូវបានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកឡើងដើម្បីឲ្យអ្នកចូលរួមមានមតិយោបល់ និងសំណូមពរ រួមមាន៖ ការងារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន ការផ្ដល់សេវារដ្ឋបាល របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងការគ្រប់គ្រង់សោភ័ណ ភាព អនាម័យ បរិស្ថាន និងធនធានធម្មជាតិ។

គួរបញ្ជាក់ថា សំណួរ សំណូមពរដែលបានលើកឡើងនៅក្នុងវេទិកានោះ គឺមាន ១១ចំណុចពាក់ព័ន្ធនឹងវិស័យកសិកម្ម និងវិស័យដីធ្លី ក្នុងនោះអាជ្ញាធរខេត្ត មន្ទីរជំនាញ បានឆ្លើយបំភ្លឺ ដោយឡែកសំណូមពរដែលមិនអាចឆ្លើយ តបនិងដោះស្រាយជូនភ្លាមៗ គឺអង្គវេទិកាបានទទួល យកដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងចាត់វិធានការដោះស្រាយជូនបន្តបន្ទាប់៕

ចែករំលែក

បញ្ចេញយោបល់