គ.ជ.ប៖ គណបក្សនយោបាយចំនួន៥ ដាក់ភ្នាក់ងារសង្កេតដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត

ថ្ងៃព្រហស្បតិ៍ ទី ១ តុលា ២០២០​
13

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី៣០ ខែកញ្ញា មានគណបក្សនយោបាយចំនួន៥ បានដាក់ភ្នាក់ងាររបស់ខ្លួនដើម្បីសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។ គ.ជ.ប បានឲ្យដឹងថា គណបក្សនយោបាយទាំង៥នោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែររួបរួមជាតិគ​ណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា។ ភ្នាក់ងារគណបក្សនយោបាយទាំង៥នេះ មានចំនួនប្រមាណ៥,០២៧នាក់។

ជាមួយគ្នានេះ គ.ជ.ប អំពាវនាវដល់គ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សន​យោបាយនៅក្រសួងមហាផ្ទៃ សូមចូលរួមដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនដើម្បីសង្កេ​តមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០នេះកុំបីខាន។

សូមរំលឹកថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ចាប់ផ្តើមពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតចុងក្រោយឆ្នាំ២០១៩ មានចំនួន ៨,៦២៩,៣៥៧នាក់។ ដោយឡែកសម្រាប់ឆ្នាំ២០២០នេះ យោងតាមស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ៣០០,៣៩០នាក់៕

 

ចែករំលែក

បញ្ចេញយោបល់