រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រុងពលីបើកការដ្ឋានជួសជុលផ្លូវ និងលូ ទៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល

ថ្ងៃព្រហស្បតិ៍ ទី ១ តុលា ២០២០​
11

កំពង់ឆ្នាំង៖ ដើម្បីសម្រួលដល់ការធ្វើដំណើរដល់ភ្ញៀវទេសចរណ៍ទៅលេងកំសាន្តនៅតំបន់ធម្មជាតិទឹកធ្លាក់ថ្មក្រាល នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើពិធីក្រុងពលីបើកការដ្ឋានជួសជុលផ្លូវ លូ និងកសាងអាសនៈសម្រាប់បួងសួងដល់ម្ចាស់ទឹក ម្ចាស់ដី ក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿនអភិបា លខេត្តកំពង់ឆ្នាំង និងភរិយា ព្រមទាំងមានការចូលរួមពីសំណាក់លោកស្រី ប៊ន សុភី អភិបាលរង លោក លោកស្រីជាថ្នាក់ដឹកនាំប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីចូលរួមផងដែរ។

លោកអភិបាលខេត្ត បានមានប្រសាន៍បញ្ជាក់ថា ដើម្បីធានាឱ្យការធ្វើដំណើររបស់បងប្អូនភ្ញៀវទេសចរណ៍មានភាពងាយស្រួលនិងឆាប់រហ័ស គម្រោងបន្ទាន់របស់មន្ទីរសារធារណការ និង ដឹកជញ្ជូនខេត្តបានរៀបចំធ្វើការជួសជុលកែលម្អផ្លូវ១ខ្សែ និង សង់លូបង្ហូទឹកកាត់ទទឹងថ្នល់។

លោកអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំកាប់រុករានទន្រ្ទានយកដីព្រៃរបស់រដ្ឋដោយខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់តំបន់អភិរក្សធនធានធម្មជាតិហើយផ្លាស់ប្តូរឥរិយាបទមកប្រើប្រាស់ធនធានធម្មជាតិព្រៃឈើដែលមានស្រាប់វិនិយោគលើវិស័យទេសចរណ៍ ដែលរក្សាបានទាំងសេដ្ឋកិច្ច និងការពារព្រៃឈើដែលជាសម្បត្តិដ៏មានតម្លៃ៕

ចែករំលែក

បញ្ចេញយោបល់