រាជរដ្ឋាភិបាល ដាក់ចេញវិធានការបន្ថែមដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗក្នុងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩(ជុំទី៦)

ថ្ងៃពុធ ទី ៣០ កញ្ញា ២០២០​
17

រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការណែនាំអំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៦)។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ការខិតខំអភិវឌ្ឍវ៉ាក់សាំងបង្ការកំពុងមានវឌ្ឍនភាពល្អគួរជាទីសង្ឃឹម ប៉ុន្តែគ្មាននរណាដឹងថា ពេ​លណាវិបត្តិនៃជំងឺកូវីដ-១៩នេះ នឹងបញ្ចប់ហើយក៏គ្មាននរណាអាចទស្សន៍ទាយអំពីផល ប៉ះ​ពាល់មកលើគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗបានជាក់ច្បាស់នោះដែរ។ នៅកម្ពុជា វិបត្តិនៃជំងឺកូវីដ-១៩ នៅតែបន្តបង្កនូវផលប៉ះពាល់អវិជ្ជមាន មកលើស្ថានភាពស​ង្គម-សេដ្ឋកិច្ច ទោះបីជារាជរដ្ឋា-ភិបាល បាននិងកំពុងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ ប្រកបដោយប្រសិទ្ធភាពក៏ដោយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះបានឱ្យដឹងថា វិធានការជុំទី៦ ដែលត្រូវបានរៀបចំឡើងដោយមានការពិគ្រោះយោបល់ជាមួយគ្រប់អង្គពាក់ព័ន្ធរួមមានដូចខាងក្រោម៖ ១- វិធានការបន្តជួយវិស័យកាត់ដេរ-វាយ ណភ័ណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ កាបូប និងវិស័យទេសចរណ៍ ២- វិធានការបន្តជួយវិស័យអាកាសចរណ៍ និង៣- កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ៕

សូមអានសេចក្ដីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលទាំងស្រុងដូចខាងក្រោម៖

ចែករំលែក

បញ្ចេញយោបល់