ក្រសួងការពារជាតិកម្ពុជា និងស្ថានទូតចិន រៀបចំព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលមិត្តភាព

ថ្ងៃចន្ទ ទី ២៨ កញ្ញា ២០២០​
14

ភ្នំពេញ៖ ក្រសួងការពារជាតិ និងស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំប្រកួតវាយកូនហ្គោលមិត្តភាព នៅទីលានវាយកូនហ្គោល ហ្គាលឌិនស៊ីធី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០។ ព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលមិត្តភាពនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ភាគីចិនតំណាងដោយឯកអគ្គរដ្ឋទូត វ៉ាង វិនធាន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់កីឡាករកម្ពុជា និងចិនយ៉ាងច្រើនផងដែរ។

ការប្រកួតវាយកូនហ្គោលនេះ ធ្វើឡើងរយៈពេល១ថ្ងៃពេញ ដោយមានកីឡាករកម្ពុជាចំនួន៥០រូប និងកីឡាករចិន ចំនួន៤០រូប ដើម្បីប្រកួតប្រជែងដណ្តើមជ័យលាភី ដោយមានបែងចែកជាក្រុមតូចៗ ក្នុងមួយក្រុមមានចំនួន៣រូប ជាដើម៕

ចែករំលែក

បញ្ចេញយោបល់