លោក វ៉ី សំណាង ចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសពទារកដែលទទួលមរណភាពដោយសារលង់ទឹក

ថ្ងៃចន្ទ ទី ២៨ កញ្ញា ២០២០​
8

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត រួមទាំងអនុសាខាស្រុកគងពិសី និងសហការី បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃសពទារក ផេង ជាតិ ភេទប្រុស អាយុ ៧ខែ បានទទួលមរណភាពដោយលង់ទឹក ស្ថិតនៅភូមិស្រែមាន់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់នូវមនុស្សជាទីស្រលាញ់ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សម្ភារៈដែលសាខាបានផ្ដល់ជូនរួមមាន ៖ អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ២០កំប៉ុង ទឹកត្រីទឹកស៉ីវ ២យួរ ប្រេងឆារ ២ដប ទឹកដោះគោ ២កំប៉ុង នំធុង ២ធុង និងថវិកាចំនួន៤០០,០០០រៀលផង៕

ចែករំលែក

បញ្ចេញយោបល់