កិច្ចប្រជុំស្តីពីការត្រួតពិនិត្យពាក់ព័ន្ធនឹងការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតពីឃុំទាំង១៣ ក្នុងស្រុករលាប្អៀរ

ថ្ងៃចន្ទ ទី ២៨ កញ្ញា ២០២០​
9

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោកស្រី កែ ច័ន្ចមុនី លោក ឌួង សុវ៉ាង អ្នកតំណាងរាស្រ្ត និងក្រុមការងារ បានអញ្ជេីញជួបប្រជុំជាមួយថ្នាក់ដឹកនាំស្រុក និងឃុំទាំង១៣ក្នុងស្រុករលាប្អៀរ ដេីម្បីត្រួតពិនិត្យពាក់ព័ន្ធនឹងការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។

ក្នុងឱកាសនោះដែរលោក អ៊ុក រ៉ាប៊ុន បានធ្វើការណែនាំបន្ថែមពីការរក្សាអនាម័យដេីម្បីទប់ស្កាត់ជំងឺកូវីត១៩។ លោក បានជម្រុញដល់អាជ្ញាធរ ត្រូវណែនាំឱ្យប្រជាពលរដ្ឋចូលរួមសង់បង្គន់អនាម័យដេីម្បីបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលឱ្យបានគ្រប់ឃុំ កិច្ចប្រជុំនេះធ្វេីនៅឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕

ចែករំលែក

បញ្ចេញយោបល់