រដ្ឋបាលខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរយៈពេល៩ខែ ឆ្នាំ២០២០

ថ្ងៃពុធ ទី ១៦ កញ្ញា ២០២០​
13

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបា លខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរយៈពេល៩ខែ ឆ្នាំ២០២០ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ស្នងការ មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរអង្គភាព ស្នងការរងនគរបាលខេត្ត អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់៕

ចែករំលែក

បញ្ចេញយោបល់