លោក គង់ សំអុល អញ្ជើញកាន់បិណ្ឌទី១២នៅវត្តសុវណ្ណគិរី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

ថ្ងៃពុធ ទី ១៦ កញ្ញា ២០២០​
14

កំពង់ឆ្នាំង៖ លោក គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង បានបំពេញសទ្ធាក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅវត្តគិរីសុវណ្ណ ស្ថិតក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

អញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌនាឱកាសនេះផងដែរលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង លោក អុឹង លាងហួរ សមាជិកព្រឹទ្ធសភា និងមានការចូលរួមពីសំណាក់អភិបាល អភិបាលរងខេត្តនិងលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ពុទ្ធិបរិស័ទជាច្រើនផងដែរ។

នៅក្នុងពិធីបុណ្យកាន់បិណ្ឌទី១២នេះផងដែរព្រះចៅអធិការវត្តសុវណ្ណគិរី និងព្រះសង្ឃដែលនិមន្តមកពីវត្តចំនួន០៣ផ្សេងទៀតសូត្រធម៌ជយន្តោ ប្រសិទ្ធិពរជ័យ មង្គល ដល់លោក គង់ សំអុល លោក លោកស្រី ថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព្រះបរមរាជវាំង ព្រមទាំងថ្នាក់ដឹកនាំក្នុងស្ថាប័នពាក់ព័ន្ធ ដែលបានចូលរួមក្នុងពិធីបុណ្យនាពេលនេះ។

ក្នុងកម្មវិធីនៃពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅទីអារាមសុវណ្ឌគិរីនេះ លោក គង់ សំអុល និងថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព្រះបរមរាជវាំង ព្រមទាំងថ្នាក់ដឹកនាំក្នុងស្ថាប័នពាក់ព័ន្ធ បានបំពេញសេចក្តីជ្រះថ្លា កុសលផលបុណ្យ បានប្រគេនចង្ហាន់ ផ្លែឈើ លៀង ទេយ្យទាន និង បវរណាចតុបច្ច័យប្រគេនព្រះសង្ឃ ដែលគង់ចាំវស្សាវត្តគិរីសុវណ្ណនិង វត្តនានាផ្សេងទៀត នៅក្នុងស្រុកជលគិរីផងដែរ៕

ចែករំលែក

បញ្ចេញយោបល់