លោក អ៊ឹង គឹមលាង ចូលរួមកាន់បិណ្ឌវេន១៣បានចំនួន២វត្តនៅខេត្តពោធិ៍សាត់

ថ្ងៃពុធ ទី ១៦ កញ្ញា ២០២០​
8

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍ សាត់ បានចូលរួមកាន់បិណ្ឌវេន១៣បានចំនួន២វត្ត។ លោក អុឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ សូមអនុមោទនានូវបុណ្យកុសលដែលបានធ្វេីនេះចែកជូនដល់ពុកម៉ែ បងប្អូនទាំងអស់គ្នានៅក្នុងខេត្តពោធិ៍សាត់ឱ្យបានទទួលបុណ្យស្មើៗគ្នា ទាំងអ្នកបានចូលរួម និងអ្នកមិនបានចូលរួមក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌឆ្នាំនេះ សូមជូ នពរពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់គ្នាធ្វើ ដំណើរទៅទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព។

សូមទេវតាតាមថែរក្សាការពារជួបតែសេចក្តីសុខចម្រេីនគ្រប់ពេល គ្រប់វេលា គ្រប់ទីកន្លែងហេីយសូមអោយពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវរក្សាគម្លាតសុវត្ថិភាពលាងដៃនឹងសាប៊ូឬអាកុលអោយស្អាតជានិច្ចដេីម្បីជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា៕

ចែករំលែក

បញ្ចេញយោបល់