លោក ឌី រ៉ាដូ ចូលរួមកាន់បិណ្ឌវេនទី១៣ រួមជាមួយមន្រ្តីរាជការនិងប្រពលរដ្ឋនៅវត្តអូរខ្លាឃ្មុំ ស្ថិតនៅក្នុងភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង

ថ្ងៃពុធ ទី ១៦ កញ្ញា ២០២០​
16

ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃអង្គារទី១៥ ខែកញ្ញា ឆ្នាំ២០២០ លោក ឌី រ៉ាដូ អភិបាលរងខេត្ដ តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្ត បានដឹកនាំក្រុមការងារ ចូលរួមកាន់បិណ្ឌវេនទី១៣ រួមជាមួយមន្រ្តីរាជការ លោកយាយ លោកតា ពុទ្ធបរិស័ទ និងបងប្អូនប្រពលរដ្ឋនៅវត្តអូរខ្លាឃ្មុំ ស្ថិតនៅក្នុងភូមិអូរខ្លាឃ្មុំ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងនោះ ក្រុមការងារបានចូលរួមបច្ច័យចំនួន ៨៨០.០០០រៀល ទឹកសុទ្ធ២០យួរ និងភេសជ្ជៈ ២កេស ។ សរុបបច្ច័យតម្កល់ក្នុងវេនបិណ្ឌទី១៣នេះ មានចំនួន៨៦០$ និង២.៣៤១.០០០រៀល ដើម្បីទំនុកបំរុង ដល់ព្រះសង្ឃក្នុងរដូវវស្សា និងចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានា នៅក្នុងទីវត្តអារាម។

បន្ទាប់មក លោក រួមនឹងក្រុមការងារ បានបន្តចុះសួរ សុខទុក្ខកូនរបស់មន្រ្តីសាលាខេត្តដែលកំពុងមានជម្ងឺ(មេរោគក្នុងឈាម)និងកំពុងជួបការខ្វះខាតក្នុងជីវភាពដោយបានឧបត្ថម្ភដូចខាងក្រោម៖
១. គ្រួសារលោកណូយ សុភ័ស ទឹកសុទ្ធ១កេស ភេសជ្ជៈIZE កំប៉ុង១កេស ដប១កេស មី១កេស និងថវិកា២០ម៉ឺនរៀល
២. គ្រួសារលោក សាល វ៉ាន់សារិទ្ធ និងលោក សាល វ៉ាន់សារ៉ាត់ ក្នុង១គ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ឃីត១កញ្ចប់ និងថវិកា៤ម៉ឺនរៀល៕

ចែករំលែក

បញ្ចេញយោបល់