លោក ឃួង ស្រេង ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានីភ្នំពេញ

ថ្ងៃអង្គារ ទី ១៥ កញ្ញា ២០២០​
12

ភ្នំពេញ៖ នា រសៀលថ្ងៃ ទី ១៥ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភំ្នពេញ បានបើកកិច្ចប្រជុំគណៈបញ្ជាការ ឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

កិច្ចប្រជុំនោះដែរក្នុងគោលបំណង ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះគ្រឿងញៀន គ្រឿងស្រវឹង និង ការអនុវត្តច្បាប់ ស្ដីពីចរាចណ៍ផ្លូវគោកឱ្យបានជាប់ជាប្រចាំ និងជាពិសេសកិច្ចការ ការពារ សន្ដិសុខសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ៕

 

ចែករំលែក

បញ្ចេញយោបល់