កិច្ចប្រជុំពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីគម្របព្រៃឈើនៅឆ្នាំ២០០២ ដែលប្រជាពលរដ្ឋរស់នៅអាស្រ័យផល

ថ្ងៃព្រហស្បតិ៍ ទី ១៣ សីហា ២០២០​
19

កោះកុង៖ នៅសាលប្រជុំសាលាខេត្ត បន្ទប់”ខ” នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២0 លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោក ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើបានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីគម្របព្រៃឈើឆ្នាំ២០០២ដែលប្រជាពលរដ្ឋរស់នៅអាស្រ័យផលជាក់ស្តែងអស់រយៈយូរជាច្រើនឆ្នាំ។

សូមជម្រាបផងដែរថា នៅក្នុងកិច្ចប្រជុំនោះក៏មានសមាសភាពចូលរួមមានតំណាងក្រសួងកសិកម្ម រដ្ឋបាលខេត្តកោះកុង អភិបាលស្រុកស្រែអំបិល ស្រុកថ្មបាំង ស្រុកកោះកុង ស្រុកបូទុមសាគរ ស្រុកមណ្ឌលសីមា ក្រុងខេមរភូមិន្ទ មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តកោះកុង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងស្ថាប័ន ជំនាញអង្គភាពពាក់ព័ន្ធ៕

ចែករំលែក

បញ្ចេញយោបល់