ពិធីសម្ពោធអគារថ្មី និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ថ្ងៃព្រហស្បតិ៍ ទី ១៣ សីហា ២០២០​
14

ត្បូងឃ្មុំ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អមដំណើរលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ពិធីសម្ពោធអគារ និងសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលខេត្តកំពង់ចាម និងព្រៃវែង ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ត សាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ដ្រីរាជការ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

សូមជម្រាបផងដែរថា រយៈពេលត្រឹមតែ ១ឆ្នាំ ២ខែ ភូមិសាស្ដ្រនៃព្រៃម៉ៃសាក់កាលពីមុន បានក្លាយជាទីតាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃុំ ត្រូវបានសាងសង់លើផ្ទៃដីដែលមានទំហំ៦៥.០០៤ម៉ែត្រការ៉េ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ មានចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីសាលាខេត្តត្បូងឃ្មុំ៕

ចែករំលែក

បញ្ចេញយោបល់