អភិបាលរងកោះកុង ទទួលស្វាគមន៍លោកស្រី មឹន មាណវីក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ថ្ងៃព្រហស្បតិ៍ ទី ១៣ សីហា ២០២០​
4

កោះកុង៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកខេត្តកោះកុង។

លោកអភិបាលរង បានបញ្ជាក់ថាតាមរបាយការណ៍សង្ខេប ស្តីពីលទ្ធផលនៃការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល០៦ខែ ឆ្នាំ២០២០ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានបង្ហាញថាពិតជាមានការថយចុះបើប្រៀបធៀបឆ្នាំមុន តែអត្រាអ្នកពាក់មួកសុវត្ថិភាពនៅមានតិចនៅឡើយ។ ដើម្បីជម្រុញ ការពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា គឺផ្តើមចេញពីអ្នកគ្រប់គ្នានៅទីនេះ រហូតដល់គ្រួសារ និងសហគមន៍ទាំងមូល ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះផងដែរ សូមអោយសមត្ថកិច្ច អ្នកពាក់ព័ន្ធបន្ត សហការ ជាមួយមន្ទីរសាធារណការ ក្នុងការត្រួតពិនិត្យចរាចរណ៍ នៅទូទាំងខេត្តកោះកុង៕

ចែករំលែក

បញ្ចេញយោបល់