ពិធីផ្សព្វផ្សាយស្តីពី វិធានសុវត្ថិភាពទេសចរណ៍ និងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ-១៩(Covid-19)

ថ្ងៃព្រហស្បតិ៍ ទី ១៣ សីហា ២០២០​
12

កែប៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មន្ទីរទេសចរណ៍ខេត្តកែបបាន សហការជាមួយមន្ទីរសុខាភិបាលរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មស្នាក់នៅ សេវាកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍” ក្រោមអធិបតីភាពលោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅសាលប្រជុំសាលាខេត្តកែប ដែលមានការចូលរួមពីតំណាងនគបាលខេត្ត តំណាងកងរាជអាវុធហត្ថ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាងសាលាក្រុង និងស្រុក និងបងប្អូនអាជីវករសេវាកម្មស្នាក់នៅ និងម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ លោក លោកស្រីប្រធានសហគមន៍។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយវិធានសុវត្ថិភាពទេសរណ៍ដល់អាជ្ញាធរក្រុងស្រុក បងប្អូនដែលជាម្ចាស់អាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងខេត្តកែបឲ្យចូលរួមអនុវត្តវិធានការខ្ជាប់ខ្ជួនបំផុតតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងទេសចរណ៍។

លោក សោម ពិសិដ្ឋ ក៏បានកោតសរសើរដល់មន្ទីរទេសចរណ៍ខេត្ត ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ជាមួយអាជ្ញាធរពាក់ព័ន្ធចុះ ផ្សព្វផ្សាយ គោលការណ៍ ក៏ដូចជាវិធានការនានា និងបានផ្តួចផ្តើមរៀបចំនូវកិច្ចប្រជុំនេះឡើង។ លោក ក៏បានផ្តាំផ្ញើរដល់អាជ្ញាធរពាក់ព័ន្ធនៅតាម ក្រុង ស្រុក និងម្ចាស់អាជីវកម្ម នានាក្នុងខេត្តត្រូវសហការគ្នាឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតដើម្បីអនុវត្តវិធានសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួនដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍។

ក្នុងឱកាសនោះ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានលើកឡើងអំពីការឆ្លងជំងឺកូវិដ-១៩ ក្រសួងទេសចរណ៍បានប្រកាសដាក់អោយអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង០៦ ដែលមន្ទីរទេសចរណ៍ខេត្តបានចុះធ្វើការផ្សព្វផ្សាយ នៅតាមមូលដ្ឋានអាជីវកម្ម សេវាកម្មស្នាក់នៅ ក្នុងយុទ្ធនាការ នៃការចុះផ្សព្វផ្សាយនោះ ក្រុមការងារមន្ទីរទេសចរណ៍ បាននែនាំ និងសំណូមពរដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងខេត្តទាំងអស់ អនុវត្តឲ្យបានជាប់ជាប្រចាំនូវវិធានទាំងឡាយដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ទៅលើបញ្ហាអនាម័យភ្ញៀវត្រូវប្រើប្រាស់ម៉ាស ឬក្រម៉ា អោយបានជាប្រចាំ ត្រូវរៀបចំអោយមានការបាញ់អាកុល ឬជែល សំលាប់មេរោគមុននិងចូលជាប្រចាំ ត្រូវបញ្ជៀសការជួបជុំជាក្រុមធំៗ និងត្រូវរក្សាគំលាតសុវត្ថិភាពយ៉ាងតិច ១.៥០ម៉ែត្រពីគ្នា ជាពិសេសត្រូវវាស់កម្តៅគ្រប់ភ្ញៀវទេសចរទាំងអស់ ដើម្បីជៀសផុតពីការឆ្លង និងត្រូវពង្រឹងសុវត្ថិភាពមូលដ្ឋានអាជីវកម្មរបស់ខ្លួន ។

ចែករំលែក

បញ្ចេញយោបល់