លោក អ៊ុក រស់ ជំរុញដល់ម្ចាស់ស្ថានីយ ប្រេង និងឧស្ម័នឥន្ធនៈបំពេញបែបបទបញ្ជាក់សុវត្តិភាពឱ្យស្របតាមច្បាប់

ថ្ងៃព្រហស្បតិ៍ ទី ១៣ សីហា ២០២០​
12

កំពង់ឆ្នាំង៖ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីជំនាញ ចុះជម្រុញដល់ម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

តាមការបញ្ជាក់ឱ្យដឹងពីលោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាៈ មន្ទីរនឹងបន្តចុះជំរុញ ដល់ម្ចាស់ស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ដែលធ្វើអាជីវកម្មលើទឹកដីក្នុងខេត្តកំពង់ឆ្នាំងទាំងអស់។ លោកបានបញ្ជាក់បន្ថែមទៀតថា ការចុះជំរុញនេះគឺក្រោយពីមន្ទីរបានធ្វើការផ្សព្វផ្សាយជូនដល់ម្ចាស់ស្ថានីយកន្លងមករួចហើយ តែម្ចាស់ស្ថានីយមួយចំនួនពុំទាន់បានមកសុំបញ្ជាក់វិញ្ញាបនបត្រដំណើការ ៕

ចែករំលែក

បញ្ចេញយោបល់