លោក កាណុល ចិត្រា ដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងលើកទិសដៅការងារបន្ត

ថ្ងៃព្រហស្បតិ៍ ទី ១៣ សីហា ២០២០​
9

កំពង់ឆ្នាំង៖ នៅសាលប្រជុំរតនាគារខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២០ និងលើកទិសដៅការងារអនុវត្តបន្ត ក្រោមការដឹកនាំពីលោក កាណុល ចិត្រា ប្រធានរតនាគារខេត្ត ដោយមានការចូលរួមពីអនុប្រធាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញតាមការិយាល័យចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំលោក ណុល ចិត្រា ប្រធានរតនាគារខេត្ត បានពិនិត្យការអនុវត្តការងារកន្លងមក ហើយក្នុងនោះលោកក៏បានណែនាំមន្រ្តីទាំងអស់ត្រូវពង្រឹងរបៀបរបបការងារប្រចាំថ្ងៃ ពង្រឹងការធ្វើសេវាប្រកបដោយអភិបាល កិច្ចល្អ ពិនិត្យពិភាក្សាដោះស្រាយបញ្ហាប្រឈមនានា និងលើកទិសដៅអនុវត្តបន្តនៅខែសីហាជាបន្តទៀត៕

ចែករំលែក

បញ្ចេញយោបល់