កិច្ចប្រជុំពិភាក្សាជាមួយ គណៈប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក

ថ្ងៃព្រហស្បតិ៍ ទី ១៣ សីហា ២០២០​
14

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០ បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយ គណៈប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដឹកនាំដោយលោកស្រី ឪ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន តំណាងកងកម្លាំងទាំង ៣ប្រភេទ លោក លោកស្រី ជាអនុប្រធាន និងសមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តស្វាយរៀងជាច្រើនរូបទៀត។

មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំនេះ លោកអភិបាលខេត្ត បានថ្លែងនូវការអំណរគុណចំពោះប្រតិភូ ក្រសួងសុខាភិបាលដែលបានឆ្លៀតពេលដ៏មមាញឹកចុះបំពេញបេសកកម្មនៅខេត្តស្វាយរៀង ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ការទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ១៩ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងជួបប្រទះសព្វថ្ងៃ។

លោកបន្តថា សព្វថ្ងៃដោយសារយើងមានថ្នាក់ដឹកនាំប្រកបដោយយុទ្ធសាស្ត្រ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន លោកបានដាក់ចេញនូវវិធានការឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងទើបប្រទេសកម្ពុជា យើងមិនទទួលរងឥទ្ធិពលខ្លាំងដោយសាជំងឺកូវីដ១៩នេះ ក្នុងនោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ។

លោកស្រី រដ្ឋលេខាធិការបានថ្លែងនូវការកោតសសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀតដែលក្រសួងសុខាភិបាលបានជូនដំណឹងជាបន្តបន្តបន្ទាប់នាពេលកន្លងមក ក្នុងនោះក្នុងនាមក្រសួងសុខាភិបាលក៏សូមអបអរសាទរប្រជាជាពលរដ្ឋខេត្តស្វាយរៀងគិតមកត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ពុំទាន់រកឃើញករណីវិជ្ជមានទៅលើប្រជាពលរដ្ឋណាមួយឡើយ។

លោកស្រីបន្តថា ក្នុងនាមក្រសួងសុខាភិបាល មានជំនឿយ៉ាងមុតមាំថា រដ្ឋបាលខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅតែបន្តចាត់វិធានការឆ្លើយតប ឱ្យបានទាន់ពេលវេលាទៅដូចជា ការធ្វើចត្តាឡីស័កអ្នកធ្វើដំណើរមកពីក្រៅប្រទេសចូលខេត្ត និងវិធានការចាំបាច់មួយចំនួនទៀត ជាពិសេសបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត និងបន្តជំរុញការផ្សព្វផ្សាយដល់ពលរដ្ឋ ភ្ញៀវ ទេសចរណ៍ ឲ្យរក្សាបាននូវវិធានអនាម័យដោយការលាងដៃនឹង សាប៊ូ អាល់កុល ពាក់ម៉ាស់ ការរក្សាគំលាតសុវត្ថិភាព ដោយត្រូវសម្របខ្លួនទៅនឹងរបត់ថ្មីនៃបរិបទសង្គមបច្ចុប្បន្ននេះ។

ចែករំលែក

បញ្ចេញយោបល់