ពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការសាងសង់ស្តូបអនុស្សាវរីយ៍ រណសិរ្សសាមគ្គីសង្រ្គោះជាតិ២ធ្នូ

ថ្ងៃចន្ទ ទី ១០ សីហា ២០២០​
16

កំពង់ឆ្នាំង៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ខេត្តកំពង់ឆ្នាំងប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការសាងសងស្តូបអនុស្សាវរីយ៍ រណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ នៅក្នុងបរិវេណមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងភរិយា ដោយមានការអញ្ជើញចូលរួមពីលោក ផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត លោក អម សុភា អភិបាលរងខេត្តនាយក នាយករងរដ្ឋបាលខេត្តកំពង់ឆ្នាំងប្រធានអង្គភាពជុំវិញខេត្ត និងអាជ្ញាក្រុងកំពង់ឆ្នាំងចូលរួមផងដែរ។

នាឱកាសនោះ លោក ឈួរ ច័ន្ទឌឿន មានប្រសាសន៍ថាការសាងសងស្តូបនេះឡើងក្នុងគោលបំណងដើម្បីរំលឹកគុណដល់អ្នកស្នេហាជាតិដែលបានពលីជីវិតក្នុងការតស៊ូរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងទុកជាទីតាំងប្រវត្តិសាស្រ្តសំរាប់កូនចៅជំនាន់ក្រោយបានសិក្សាបន្ថែមនិងជារមណីដ្ឋានសំរាប់ប្រជាពលរដ្ឋខ្មែរដែលបានអញ្ជើញឆ្លងកាត់ខេត្តកំពង់ឆ្នាំង។

លោក ឈួរ ច័ន្ទឌឿន បានប្រសាន៍បន្តថាដោយបុព្វហេតុនៃការការបង្កើតកំលាំងរណសិរ្សសាមគ្គីសង្រ្គោះជាតិ ២ឆ្នូនេះ ទើបធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕

ចែករំលែក

បញ្ចេញយោបល់