ចូលរួមជិះកង់សប្បុរសធម៌ដើម្បីកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងការកៀរគរថវិកាសម្រាប់ជួយកិច្ចការមនុស្សធម៌

ថ្ងៃចន្ទ ទី ១០ សីហា ២០២០​
23

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបបានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ទាំងអស់ឱ្យបានជ្រាបថា រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និងសាខាកាកបាទក្រហមកម្ពុជាខេត្តនឹងរៀបចំកម្មវិធីជិះកង់សប្បុរសធម៌ដើម្បីកាកបាទក្រហមក្នុងការកៀរគរថវិកាសម្រាប់សកម្មភាពកិច្ចការមនុស្សធម៌ដោយកម្មវិធីជិះកង់មានរយៈពេល ៣ ថ្ងៃ គឺធ្វើឡើងនៅថ្ងៃទី ១៦ .១៨. ២១ សីហា ឆ្នាំ២០២០ ។

សូមជម្រាបថាប្រសិនបើប្រជាពលរដ្ឋមានបំណងចង់ចូលរួមកម្មវិធីជិះកង់អាចទិញសំបុត្រចូលរួមបាននៅទីតាំងមាត់ស្ទឹងសៀមរាបទល់មុខមន្ទីរគណបក្សខេត្ត(វេទិកាអុំទូក) ក្រុមហ៊ុន Cambodia Cycling ហាងលក់កង់ អាំង គឹមសាន ឬទំនាក់ទំនងលេខទូរស័ព្ទ ០៨៧ ៧៧១ ៧០០ ០៨៥/៧៦៩ ៤៤៥។

សូមអានព័ត៌មានលម្អិតនៅលើខិតប័ណ្ណដូចមានជូនភ្ជាប់នៅខាងក្រោម ៖

ចែករំលែក

បញ្ចេញយោបល់