តំណាងរាស្រ្ត មណ្ឌលកោះកុង និងសមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាជនរស់នៅឃុំកោះស្តេច

ថ្ងៃអាទិត្យ ទី ៩ សីហា ២០២០​
13

កោះកុង៖ នៅថ្ងៃអាទិត្យ ទី៩ ខែសីហា ឆ្នាំ២០២០លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអមដំណើរលោក ដុំ យុហៀន តំណាងរាស្រ្ត មណ្ឌលកោះកុង លោក ដួង សាវឿន សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាជនរស់នៅឃុំកោះស្តេច និងបាននាំយកគ្រឿងឧបភោគ បរិភោគ ជូនដល់បងប្អូន ៥៥គ្រួសារ និងជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីរាជការ ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំកោះស្តេច និងឃុំភ្ញីមាស។

នៅក្នុងឱកាសនេះ លោកតំណាងរាស្រ្ត បានផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ ក្រុមប្រឹក្សា ត្រូវថែរក្សាសុខភាព និងអនាម័យឲ្យបានល្អ ទប់ស្កាត់ជំងឺកូវីដ-១៩ និងការការពារខ្លួនពីជំងឺគ្រុនឈីក ដែលកើតចេញពីមូសខ្លា និងបានឆ្លងយ៉ាងឆាប់រហ័សនៅតាមបណ្តាខេត្តមួយចំនួននៅប្រទេសកម្ពុជា៕

ចែករំលែក

បញ្ចេញយោបល់