ប្រជាពលរដ្ឋចំនួន១០០គ្រួសារ ទទួលបានអំណោយពីលោកស្រីតំណាងរាស្ត្រកំពង់ឆ្នាំង និងក្រុមការងារ

ថ្ងៃអាទិត្យ ទី ៩ សីហា ២០២០​
14

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ ចាស់ ជរា ជនពិការ និងគ្រួសារងាយរងគ្រោះមានជីវភាពខ្វះខា តជួបការលំបាក ចំនួន១០០គ្រួសារ ទទួលបានអំណោ យពីលោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង លោកស្រី គ្រី សារ៉ន ប្រធានសម្ព័ន្ធប្រជាជនដើម្បីសន្តិភាពពិធីរៀបចំនៅសាលាឃុំពង្រ ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការនិមន្តនិងអញ្ជើ ញចូលរួមពីព្រះគ្រូសរណធវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តគីរីធម្មរាជ លោក យង់ សៅវុឌ្ឍី អភិបាលស្រុក លោក សៅ ស្ងួនសិលា អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក គង់ រិទ្ធា ប្រធាន ចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត រួមជាមួយក្រុមការងារលោក ម៉ាន់ ចាន់ឌី អនុប្រធាន តំណាងលោក ចៅ ជីអាន និងស.ស.យ.ក .ស្រុក អាជ្ញាធរឃុំ ភូមិ គណៈកម្មការវត្ត ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ជូនផងដែរថា ពិធីក្រោមការរៀបចំរបស់ព្រះគ្រូសរណធវិចិត្រធម្ម ហឿម សុវណ្ណារ៉ា ដោយមានការចូលរួមសហការពីក្រុមការងារសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយ មានជ័យ រួមនឹងគណៈកម្មការវត្តគីរីធម្មរាជ។

អំណោយដែលបានចែកជូនក្នុងឱកាសនោះ ក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ ១៥គីឡូក្រាម អំបិល១គីឡូ ក្រាម ស្ករស ០,៥០ គីឡូ ទឹកត្រី ២ដប ទឹកស៊ីអ៉ីវ ២ដប ត្រីខ ៥កំប៉ុង មី១៥កញ្ចប់ ទឹកផ្លែឈើ ៣កំប៉ុង សៀង ១ដប ទឹកដោះគោ១កំប៉ុង និងថវិកា១០ ០០០រៀល។

លោកស្រី កែ ច័ន្ទមុនី បានបញ្ជាក់ពីតម្លៃនៃសន្តិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ និងពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងនោះលោកស្រី បានថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានដែលរាយការណ៍អំពីសុខទុក្ខការខ្វះខាតរបស់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការគណបក្សនយោ បាយឡើយ។

លោកស្រី ក៏បានធ្វើផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ពីវិធានការការពារខ្លួនពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ត្រូវតែប្រុង ប្រយ័ត្ន និងអនុវត្តតាមវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា និងតាមគោលកាណ៍ណែនាំរបស់ក្រសួងសុខាភិ បាលឱ្យបានជាប្រចាំ ដើម្បីចូលរួមទាំងអស់គ្នាកុំឱ្យកើត មានជំងឺកូវីដ១៩ នៅក្នុងគ្រួសារ និងសហគមន៍យើង ៕

ចែករំលែក

បញ្ចេញយោបល់