អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តី និងថ្នាក់ដឹកនាំសាខាពន្ធដារខេត្តព្រះសីហនុ

ថ្ងៃសៅរ៍ ទី ៨ សីហា ២០២០​
18

ព្រះសីហនុ៖ នារសៀលថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២០ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ​សីហនុ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តី និងថ្នាក់ដឹកនាំសាខាពន្ធដារខេត្តព្រះសីហនុ ដែលបានខិតខំបំពេញការងារកន្លងមក ។

លោក គួច ចំរើន បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំសាខាពន្ធដារ ក៏ដូចជាមន្ត្រីទាំងអស់ ដែលបានខិតខំបំពេញការងារប្រមូលពន្ធគ្រប់មធ្យោបាយ ស្របតាមផែនការ និងលើសផែនការជារៀងរាល់ឆ្នាំ ថ្វីត្បិតតែឆ្នាំនេះ ពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយឡែកកម្ពុជា ក៍ប្រឈមនឹងជំងឺកូវីដ-១៩ តែមន្ត្រីរបស់យើង នៅតែខិតខំកៀងគររកប្រភពចំណូលតាមរយ: ការបង់ពន្ធដារយ៉ាងសស្រាក់សស្រាំមិនខ្លាច​នឿយហត់។ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់មន្ត្រីពន្ធដារត្រូវបង្កើនការយកចិត្តទុកដាក់បំរើសេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋមកបង់ពន្ធឱ្យបានគ្រប់គ្នានៅពេលខាងមុខ៕

ចែករំលែក

បញ្ចេញយោបល់