កិច្ចប្រជុំពិភាក្សាការងារចុះបញ្ជីដីរដ្ឋរបស់ក្រុមហ៊ុន ហ្គ្រីនរិច គ្រុបខូអិលធីឌី នៅសាលប្រជុំ(ក) សាលាខេត្តកោះកុង

ថ្ងៃសៅរ៍ ទី ៨ សីហា ២០២០​
13

កោះកុង៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារចុះបញ្ជីដីរដ្ឋរបស់ក្រុមហ៊ុន ហ្គ្រីនរិច គ្រុបខូអិលធីឌី នៅសាលប្រជុំ(ក) សាលាខេត្តកោះកុង។

លោកអភិបាលរងខេត្ត ក៏បានស្នើអោយលោក លោកស្រី ពិនិត្យនិងពិភាក្សាអោយបានល្អិតល្អន់និងគ្រប់ជ្រុង ជ្រោយដើម្បីអោយការងារចុះបញ្ជីដីរដ្ឋ របស់ក្រុមហ៊ុន ហ្គ្រីនរិច គ្រុបខូអិលធីឌី មានដំណើរការល្អស្របតាមច្បាប់ គោលការណ៍ណែនាំនិងលិខិតបទដ្ឋាននានាជា ធរមាន។

ជាមួយគ្នានេះផងដែរ លោកក៏ស្នើដល់អាជ្ញាធរពាក់ព័ន្ធចូលរួមសហការជាមួយក្រុមហ៊ុននិងក្រុមការងារអោយបានល្អប្រសើរគ្រប់ដំណើរការគ្រប់ដំណាក់កាល៕

ចែករំលែក

បញ្ចេញយោបល់