អង្គការជប៉ុន ហៅកាត់ថា JAICA បានផ្តល់ជំនួយសាងសង់ទំនប់ការពារទឹកជំនន់ដងស្ទឹងក្នុងសង្កាត់ចំរើនផល ដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋ

ថ្ងៃព្រហស្បតិ៍ ទី ៦ សីហា ២០២០​
13

ពោធិ៍សាត់៖ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំមន្ត្រីសាលាក្រុង និងក្រុមប្រឹក្សាសង្កាត់ចំរើនផល ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុងចុះពិនិត្យការសាងសង់ទំនប់ការពារទឹកជំនន់ដងស្ទឹងក្នុងសង្កាត់ចំរើនផល ប្រវែង ២០០០ ម៉ែត្រ ទ្វារទឹកមួយកន្លែងទំហំ ២.២មx២១.៥ម និងលូជ្រុងមួយកន្លែង ស្ថិតនៅភូមិដូនអី និងក្តីខ្វាវ សង្កាត់ចំរើនផល ដែលជាជំនួយរបស់គម្រោង JAICA តាមរយៈមន្ទីរធនធានទឹក ក្នុងទឹកប្រាក់ប្រមាណជាង ១០ ម៉ឺនដុល្លា។

សូមជម្រាបផងដែរថា ទំនប់ការពារទឹកជំនន់មួយខ្សែនេះ បានបម្រើផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងសង្កាត់ចំរើនផល ក្នុងការការពារទឹកជំនន់មិនឱ្យជនហៀរចេញពីស្ទឹង មកជន់លិចផលដំណាំប្រជាពលរដ្ឋនឹងធ្វើឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនៅបណ្ដាភូមិខាងលើ ក្នុងសង្កាត់ចំរើនផលក្រុងដែរ។ អ្វីដែលពិសេសនោះគឺបានជួយសម្រួលដល់ការធ្វើដំណើរចេញចូល ការដឹកជញ្ជូនទំនិញកសិផលផ្សេងៗ ការធ្វើដំណើរទៅសាលារៀន វត្តអារាម មន្ទីរពេទ្យ និងមណ្ឌលសុខភាព៕

ចែករំលែក

បញ្ចេញយោបល់